បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ទីក្រុងម៉ូស្គូ បានធ្វើការសម្រេចចិត្តបញ្ចូលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ព្រមទាំងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនទៀត ទៅក្នុងបញ្ជីឈ្មោះនៃបុគ្គលដែលត្រូវបានហាមឃាត់ចូល មកក្នុងប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថាការដាក់បំរាមនេះ ធ្វើឡើងក្រោយប្រទេសទាំងនោះបានដាក់ទណ្ឌកម្មជាច្រើនមកលើប្រទេសរុស្ស៊ី និងមន្ត្រីរបស់ខ្លួន៕