អីយ៉ា​ស់​!! រុ​ស្ស៊ី​លក់​ប្រេង​ក្នុង​តម្លៃ​ពិសេស អោយ​ប្រទេស​មួយ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា អ្នក​ប្រើប្រាស់​ប្រេង​ធំ​ទី​៣ នៅ​លើ​ពិភពលោក គឺ​ប្រទេស​ឥណ្ឌា​កំពុង​ពិចារណា​ក្នុង​ការ​ទិញ​ប្រេង​ឆៅ និង​ទំនិញ​ផ្សេង​ៗ​ទៀត​ក្នុង​តម្លៃ​ពិសេស​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក ពី​ប្រទេស​រុ​ស្ស៊ី​។

ក្នុង​នោះ​មន្ត្រី​រី​រដ្ឋាភិបាល​ឥណ្ឌា​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន Reuters ថា រុ​ស្ស៊ី​កំពុង​លក់​ប្រេង និង​ទំនិញ​ផ្សេង​ទៀត​ក្នុង​តម្លៃ​យ៉ាង​ពិសេស​។ យើង​នឹង​រីករាយ​ក្នុង​ការ​ទទួលយក​វា​។ យើង​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​ធានា​រ៉ាប់រង​លើ​នាវា​ដឹក​ប្រេង និង​ការ​លាយ​ប្រេង​ដែល​ត្រូវ​ដោះស្រាយ​។ នៅ​ពេល​ដែល​យើង​ដោះស្រាយ​រួច យើង​នឹង​ទទួលយក​ការ​ផ្តល់​ជូន​បញ្ចុះតម្លៃ​៕