បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ប្រទេសជប៉ុនបានពង្រីកបញ្ជីទំនិញ និងបច្ចេកវិជ្ជា ដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់ប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្ម ដែលបានដាក់ប្រឆាំងនឹងប្រទេសនេះ ដោយសារតែប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។
យោងតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនកាលពីថ្ងៃអង្គារបានអោយដឹងថា បន្ថែមពីលើផលិតផលចំនួន ៥៧មុខ ដែលបានហាមឃាត់មិនអោយនាំចេញលើកមុន នៅពេលនេះបានបន្ថែមរហូតដល់ទៅ ៣០០មុខ៕