រុ​ស្ស៊ី​បិទ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ ទៅ​ក្រៅប្រទេស

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ប្រទេស​រុ​ស្ស៊ី​បាន​ហាមឃាត់​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ជា​បណ្តោះអាសន្ន​ទៅ​កាន់​បណ្តា​ប្រទេស​នៃ​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី (EAEU) ដើម្បី​ការពារ​ទីផ្សារ​ម្ហូបអាហារ​ក្នុងស្រុក​ចំ​ពេល​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ពី​ការ​ដាក់​ទណ្ឌកម្ម​ទាក់ទង​នឹង​អ៊ុយ​ក្រែ​ន​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។

យោង​តាម​ក្រឹត្យ​មួយ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ដោយ​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​លោក Mikhail Mishustin បានអោយ​ដឹង​ថា​ប្រទេស​រុ​ស្ស៊ី​នឹង​មិន​នាំ​ចេញ​ស្រូវ​សាលី​, rye, barley និង​ពោត​ទៅ​កាន់​រដ្ឋ EAEU ជិតខាង​រហូត​ដល់​ថ្ងៃ​ទី 30 ខែមិថុនា​៕