សហភាព​អឺរ៉ុប នឹង​បន្ថែម​ទណ្ឌកម្ម​ថ្មី​ទៀត​ចំពោះ​រុ​ស្ស៊ី

0

បទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​សហភាព​អឺរ៉ុប​បាន​យល់ព្រម​លើ​កញ្ចប់​ទណ្ឌកម្ម​ទី​បួន ប្រឆាំង​នឹង​រុ​ស្ស៊ី​ក្នុង​គោលបំណង​ដាក់​សម្ពាធ​លើ​ទីក្រុង​ម៉ូ​ស្គូ​ឱ្យ​បញ្ឈប់​ប្រតិបត្តិការ​យោធា​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ​នឹង​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង “​ទិនានុប្បវត្តិ​ផ្លូវការ​របស់ EU” ហើយ​ចូល​ជា​ធរមាន​នៅ​ពេល​ក្រោយ​ថ្ងៃ​អង្គារ​៕