រុ​ស្ស៊ី​ចង់​ឈប់​គិត​តម្លៃ​ផលិតផល​ដែក និង​វត្ថុធាតុដើម​ផ្សេង ជា​ដុល្លារ​អា​មេ​រិ​ក

0

បរទេស​៖ នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២ សារព័ត៌មាន RT បាន​ចេញផ្សាយ​ថា​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​រុ​ស្ស៊ី​បាន​ស្នើ​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​កំណត់​នៅ​តម្លៃ​ក្នុងស្រុក​អតិបរមា ដែល​អាច​កើត​មាន​សម្រាប់​ផលិតផល​ដែក និង​វត្ថុធាតុដើម​ផ្សេង​ទៀត ដើម្បី​កាត់​វា​ចេញពី​ការ​គិត​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។ វិធានការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ជួយ​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម​នេះ​បាន​។

ក្នុង​នោះ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​រុ​ស្ស៊ី​បាន​ពន្យល់​ថា​នៅ​ពេល​នេះ មានការ​ផ្លាស់​ប្តូរ​នៅ​តម្រូវការ​សកល​សម្រាប់​ថាមពល វត្ថុធាតុដើម និង​លោហធាតុ ដែល​ជា​រឿយ​ៗ​បាន​ធ្វើ​អោយ​តម្លៃ​មានការ​កើនឡើង​។ ដូច្នេះ​ហើយ តម្លៃ​វត្ថុធាតុដើម​ដូច​ជា​រ៉ែ​ដែក និង​ធ្យូងថ្ម​នៅ​តែ​ខ្ពស់​ដ​ដែរ ហើយ​តម្លៃ​ដែក​អេ​ត​ចាយ​ក៏​កើនឡើង​ដែរ​។ ផលិតផល​អាលុយមីញ៉ូម និង​ទង់ដែង​ត្រូវ​បាន​រង​ផង​ប៉ះពាល់​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​រូបិយប័ណ្ណ​។

ក្រសួង​បាន​និយាយ​ថា ក្រោម​លក្ខខណ្ឌ​បែប​នេះ វា​ចាំបាច់​ក្នុង​ការ​ធានា​នូវ​ដំណើរការ​ដែល​មិន​មានការ​រំខាន​នៃ​ឧស្សាហកម្ម​ដោយ “​ការ​កាត់​នៅ​តម្លៃ​” សម្រាប់​ផលិតផល​លោហធាតុ និង​វត្ថុធាតុដើម​ពី​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​។

ក្រសួងពាណិជ្ជកម្ម​បាន​កត់​សម្គាល់ថា នេះ​នឹង​ជួយ​ទប់ស្កាត់​ការ​កើនឡើង​នៃ​តម្លៃ​ធនធាន ក៏​ដូច​ជា​ផលិតផល​ចុង​ក្រោយ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​។ លើស​ពី​នេះ វិធានការ​នេះ​នឹង​ជួយ​រក្សា​ល្បឿន​នៃ​ការ​អនុវត្ត​គម្រោង​វិនិយោគ និង​ការ​សាងសង់​ផ្សេង​៕