សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ធ្វើ​អោយ​ទ្វីបអឺរ៉ុប​ខ្វះខាត​ប្រេង​ផ្កាឈូករ័ត្ន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាសមាគមឧស្សាហកម្មប្រេងបន្លែរបស់សហភាពអឺរ៉ុបបានព្រមានថា អឺរ៉ុបឥឡូវនេះប្រឈមមុខនឹងឱនភាពនៃប្រេងផ្កាឈូករ័ត្ន ដោយសារតែការនាំចេញពីអ៊ុយក្រែនបានបញ្ឈប់ ជាមួយនឹងស្តុកទុកដែលរំពឹងទុកថានឹងមានរយៈពេលពី ៤ ទៅ ៦ សប្តាហ៍។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ FEDIOL បានអោយដឹងថា “ចន្លោះរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ទៀត អាចនឹងមានការកង្វះប្រេងគ្រាប់ផ្កាឈូករ័ត្ន នៅក្នុងទីផ្សារអឺរ៉ុប”។ បញ្ហាជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើអោយមានការរាំងស្ទះដល់ការផលិតប្រេងផ្កាឈូករ័ត្នប្រមាណ ២០០,០០០ តោនក្នុងមួយខែ ដែលត្រូវនាំចេញទៅកាន់ទ្វីបអឺរ៉ុប។

គួរបញ្ជាក់ថានៅទ្វីបអឺរ៉ុប គឺប្រើប្រាស់ប្រេងគ្រាប់ផ្កាឈូករ័ត្នចន្លោះពី ៣៥% ទៅ ៤៥% ដែលផលិតដោយប្រទេសអ៊ុយក្រែន៕