PSG ចង់បាន​ខ្សែប្រយុទ្ធ Barcelona ម្នាក់​មក​ជំនួស​តំណែង Angel Di Maria

0

PSG ត្រូវ​បាន​គេ​រាយការណ៍​ថា​សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ Ousmane Dembele របស់ Barcelona ជា​អ្នក​ជំនួស​ដ៏​ល្អ​សម្រាប់ Angel Di Maria ។ កុងត្រា​របស់ Di Maria ជាមួយ​ក្លឹ​ប​យក្ស​របស់​បារាំង នឹង​ត្រូវ​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។

យោង​តាម RMC Sport បាន​ឲ្យ​ដឹង​ថា​ម្ចាស់​ក្លឹ​ប PSG លោក Nasser Al-Khelaifi ចង់ឱ្យ Ousmane Dembele ជំនួស Di Maria នៅ PSG ។ កិច្ចសន្យា​របស់​កីឡាករ​សញ្ជាតិ​បារាំង​ជាមួយ​ក្លឹ​ប Barcelona នឹង​ត្រូវ​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ​គាត់​បាន​ច្រានចោល​ឱកាស​ក្នុង​ការ​បន្ត​កុងត្រា​របស់​គាត់​ជាមួយ​ក្លឹ​ប​។

គួរ​រំលឹក​ដែរ​ថា Ousmane Dembele ត្រូវ​បាន​គេ​រំពឹង​យ៉ាង​ខ្ពស់​ថា​នឹង​ចាក​ចេញពី Blaugrana កាលពី​ខែមករា បន្ទាប់​ពី​បដិសេធ​ក្នុង​ការ​បន្ត​កិច្ចសន្យា​ជា​ច្រើន​ដង​។ ប៉ុន្តែ​កីឡាករ​វ័យ ២៤​ឆ្នាំ​រូប​នេះ​បាន​បរាជ័យ​ក្នុង​ការ​ផ្ទេរ​ចេញពី​កីឡដ្ឋាន Camp Nou៕