Home ព័ត៌មានអន្តរជាតិ សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​អាច​នឹង​បញ្ចប់​នៅ​ខែឧសភា

សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​អាច​នឹង​បញ្ចប់​នៅ​ខែឧសភា

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២២​នេះ ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Oleksiy Arestovich បាន​បញ្ជាក់​ថា​សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​អាច​នឹង​បញ្ចប់​នៅ​ក្នុង​ខែឧសភា​ខាង​មុខ​។

លោក Oleksiy Arestovich បាន​លើក​ឡើង​ថា “​តាម​ការ​គិត​របស់ខ្ញុំ គឺ​មិនយូរ​ជាង​ខែឧសភា​ឡើយ អាច​ខ្ទង់​ដើមខែ​ឧសភា យើង​គួរតែ​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព ឬ​ប្រហែល​អាច​ឆាប់​ជាង​នេះ​។ យើង​នឹង​រង់ចាំ​មើល​ទៀត ព្រោះ​អ្វី​ដែល​ខ្ញុំ​និយាយ​នេះ គឺ​ប៉ាន់ស្មាន​ពី​កាលបរិច្ឆេទ ដែល​អាច​កើតឡើង​ឆាប់​បំផុត​”៕

Previous articleសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ធ្វើ​អោយ​ទ្វីបអឺរ៉ុប​ខ្វះខាត​ប្រេង​ផ្កាឈូករ័ត្ន
Next articleកូរ៉េ​ខាងត្បូង នឹង​ផ្តល់​បរិក្ខា​យោធា​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិនមែន​សព្វាវុធ​នោះ​ទេ