បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា យន្តហោះគ្មានមនុស្សបើកគ្មានស្លាកសញ្ញាមួយគ្រឿង ត្រូវបានរកឃើញដោយកសិករប្រទះឃើញធ្លាក់នៅភាគខាងជើងប្រទេសរ៉ូម៉ានី ដែលមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយអ៊ុយក្រែន។ ពេលនេះមន្ត្រីនៃប្រទេសសមាជិកណាតូកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ។ កាលពីសប្តាហ៍មុនក៏មានករណីធ្លាក់យន្តហោះគ្មានមនុស្សដូចគ្នានេះផងដែរ នៅក្នុងប្រទេសក្រូអាស៊ី។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប៉ូលីសបានចុះមកស្រុក Bistrita-Nasaud ក្នុងទីក្រុង Transylvania កាលពីថ្ងៃច័ន្ទ បន្ទាប់ពីអ្នកភូមិម្នាក់បានរកឃើញយន្តហោះនៅក្នុងវាលស្រែក្បែរផ្ទះរបស់គាត់។
ក្នុងនោះទីភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់សម្តីរដ្ឋអាជ្ញានៅទីក្រុង Cluj ក្បែរនោះថា “រហូតមកដល់ពេលនេះ ប្រភពដើមនៃយន្តហោះនេះ មិនទាន់ដឹងនោះទេ ហើយម្ចាស់របស់វាមិនត្រូវបានស្គាល់អត្តសញ្ញាណផងទេ”៕