ចាប់​បាន​ជើង​ខ្លាំង ៣​ក្រុម មាន​គ្នា ១០​នាក់ ដាវ ២​ដើម និង​កាំបិត ១​ដើម

0

ពោធិ៍សាត់ ៖ នៅ​យប់​ថ្ងៃអាទិត្យ ១១​កើត ខែ​ផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព ស ២៥៦៥​ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​ក្រុង​ពោធិ៍សាត់ បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​បង្ក​អសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ក្រុង​ពោធិ៍សាត់​ចំនួន​០៣​ករណី​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ។

តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​បាន​ចុះ​ល្បាត​បង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៣​ក្រុម មាន​គ្នា​ចំនួន​១០​នាក់​និង​វត្ថុ​តាង​ម៉ូតូ​ចំនួន​០៦​គ្រឿង ដាវ​ចំនួន​០២​ដើម កាំបិត​បាំង​តោ​ចំនួន​០១ នៅ​កន្លែង​ផ្សេង​គ្នា ។

ករណី​ទី​១- នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ១-​ឈ្មោះ ហែម វ​ណ្ណះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ២-​ឈ្មោះ កែវ ប៊ុ​ន​ថៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​តា​សែន សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង​វត្ថុ​តាង​ដាវ​ចំនួន​០១​ដើម នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​នៅ​ថ្ងៃ​ដដែល​។

ករណី​ទី​២- នៅ​ចំណុច​គល់​ស្ពានថ្ម​ត្រោ​យ​ខាងកើត ស្ថិត​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ១-​ឈ្មោះ ម៉ៅ សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹងតូច សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ២-​ឈ្មោះ ធូ​យ គឹ​ម​លេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​បឹង ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង​វត្ថុ​តាង​កាំបិត​បាំង​តោ​ចំនួន​០១ វេលា​ម៉ោង​១១​និង​៥៥​នាទី​នៅ​ថ្ងៃ​ដដែល​។

ករណី​ទី​៣-​នៅ​ចំណុច​ផ្សារ​ភួ​ពុ​យ ស្ថិត​នៅ​ភូមិ​ពោធិ​តា​កួយ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ១-​ឈ្មោះ បឿន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ២-​ឈ្មោះ ញ៉ែ​ម គី​លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ៣-​ឈ្មោះ យ៉ុ​ង សម្រស់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ៤-​ឈ្មោះ ហៃ គឹ​ម​អេ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ៥-​ឈ្មោះ វន្ត ទិ​ត្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ពភ្លាក់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ៦-​ឈ្មោះ ហេង ចាន់​វិច្ឆិកា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដប់​បាត សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង​វត្ថុ​តាង​ម៉ូតូ​ចំនួន​០៦​គ្រឿង ដាវ​ចំនួន​០១​ដើម កាលពី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤​ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១២​និង​៣០​នាទី​យប់ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១០​នាក់​រួម​និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ