បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកចំហចំពោះគំនិតនៃការជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ។
ក្នុងនោះរដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា “យើងកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរៀបចំកិច្ចប្រជុំរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន”។
លោករដ្ឋមន្ត្រីបាននិយាយបន្ថែមថា “ជាគោលការណ៍ លោកពូទីនបាននិយាយក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរបស់យើងថា លោកនឹងមិនប្រកាន់ចំពោះជំនួបបែបនេះទេ ដោយបន្ថែមថាភាគីអ៊ុយក្រែនក៏បានត្រៀមខ្លួនរួចរាល់ដែរ”៕