បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើករបស់កងទ័ពអាកាសរុស្ស៊ីបានបំផ្លាញប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះជាច្រើនរបស់អ៊ុយក្រែន ដែលការវាយប្រហារដោយគ្រាប់កាំភ្លើងយ៉ាងច្បាស់លាស់ពីកម្ពស់ ៣០០០ ម៉ែត្រ។
រូបភាពបង្ហាញពីយន្តហោះគ្មានមនុស្សបើករបស់រុស្សីហោះចេញពីអាកាសយានដ្ឋាន មុននឹងប្តូរទៅកាមេរ៉ាសខ្មៅរបស់យន្តហោះគ្មានមនុស្សបើកដែលបង្ហាញឧបករណ៍បាញ់រ៉ុក្កែតរបស់អ៊ុយក្រែន ដែលកំពុងព្យាយាមចាកចេញពីទីតាំងបាញ់ ប៉ុន្តែត្រូវបានវាយប្រហារខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ៕