ទាហាន​រុ​ស្ស៊ី ១៤០០​នាក់ ត្រូវ​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា​ធំ​មួយ​នៅ​ក្រុង​ម៉ូ​ស្គូ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​តាម​កាសែត​ផ្លូវការ​របស់​ក្រសួងការពារជាតិ​រុ​ស្ស៊ី Krasnaya Zvezda បាន​រាយការណ៍​ថា ទាហាន​រុ​ស្ស៊ី​ប្រហែល ១៤០០ នាក់ ដែល​រង​របួស​ពេល​ចូលរួម​ក្នុង​ការ​វាយលុក​របស់​ទីក្រុង​មូ​ស្គូ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា​កំពូល​មួយ​រុ​ស្ស៊ី​។​

​ក្នុង​នោះ​ទាហាន​ដែល​រង​របួស​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​យោធា​កំពូល​មួយ​ក្នុង​ទីក្រុង​មូ​ស្គូ ដែល​ជា​កន្លែង​ពួក​គេ​ខ្លះ​ទទួល​ការ​វះកាត់​។ ទីភ្នាក់ងារ​ព័ត៌មាន​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ ដោយ​កត់​សម្គាល់ថា ទាហាន​ដែល​កំពុង​សម្រាក​ព្យាបាល​ឥឡូវនេះ​នឹង​ចាប់ផ្តើម​ការ​ស្តារ​នីតិសម្បទា​នៅ​ក្នុង​កន្លែង​ព្យាបាល​ឯកទេស​។​

​កាសែត Red Star បាន​រាយការណ៍​ថា “​ពួក​គេ​ទាំងអស់​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ក្នុង​អង្គភាព​របស់​ពួក​គេ​ឡើង​វិញ​បន្ទាប់​ពី​ការ​ជា​សះស្បើយ​ពេញលេញ​ដើម្បី​បំពេញភារកិច្ច​របស់​ពួក​គេ​បន្ថែម​ទៀត​ដែល​ជា​ផ្នែក​នៃ ប្រតិបត្តិការ​យោធា​ពិសេស​”៕