បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាប្រជាជនរុស្ស៊ីដែលមានទ្រព្យសម្បត្តិបានផ្ទេរទ្រព្យសម្បត្តិរបស់ពួកគេពីអឺរ៉ុបទៅកាន់ទីក្រុងឌូបៃ ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់លើពួកគេជុំវិញសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថាទីក្រុងឌូបៃជាគោលដៅទេសចរណ៍ដែលទទួលបានការទទួលស្គាល់ជាសាកលផងដែរ។ ទីក្រុងឌូបៃក៏ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដល់ល្បីល្បាញ។ នាពេលថ្មីៗនេះ សហភាពអារ៉ាប់រួមបានធ្វើការបដិសេធនាក្នុងការថ្កោលទោស ចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលវាហាក់បីដូចជាត្រូវបានបកស្រាយអោយដឹងថា ពួកគេកំពុងធ្វើការអញ្ជើញអ្នកមានរបស់រុស្ស៊ីមកកាន់ទឹកដីមួយនេះ៕