បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាប្រទេសរុស្ស៊ីបាន ឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូធនាគាររដ្ឋរុស្ស៊ី VTB នឹងបានចាប់ផ្តើមអោយអតិថិជនបើកគណនីសន្សំប្រាក់យ័នរបស់ចិន ដែលផ្តល់អត្រាការប្រាក់អតិបរមា៨%។
ក្នុងនោះធនាគារ VTB បានអោយដឹងថា ដោយមើលឃើញពីការកើនឡើងអត្រាប្តូរប្រាក់ នៃប្រាក់ដុល្លារ និងអឺរ៉ូ អតិថិជនជាច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើរូបិយប័ណ្ណផ្សេងទៀត ហើយប្រាក់យ័នគឺជាជម្រើសមួយក្នុងចំណោមជម្រើស ដែលអាចទទួលយកបាន និងជោគជ័យបំផុតសម្រាប់ការវិនិយោគមូលនិធិ៕