បរទេស៖ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយថា លោកមានការសោកស្តាយចំពោះការសម្រេចចិត្តកាលពីខែវិច្ឆិកា ឆ្នាំទៅរបស់លោក ដែលបានបដិសេដនៅកិច្ចព្រមព្រៀងឧស្ម័ន ដែលផ្តល់ជូនដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ការអត្ថាធិប្បាយនេះកើតឡើងចំពេលដែលវិបត្តិថាមពលដែលអឺរ៉ុបកំពុងជួបបញ្ហាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
យោងតាមលោក Aleksandar Vucic បានបញ្ជាក់ថាតម្លៃ ៤០០ ដុល្លារក្នុងមួយពាន់ម៉ែត្រគូបដែលផ្តល់ដោយប្រទេសរុស្ស៊ីហាក់ដូចជាមិនល្អសម្រាប់ប្រទេសស៊ែប៊ីកាលពីពេលនោះ ប៉ុន្តែការកើនឡើងនៃតម្លៃឧស្ម័ននៅក្នុងតំបន់កំពុងបង្ខំឱ្យអាជ្ញាធរស៊ែប៊ី ធ្វើការពិនិត្យឡើងវិញនូវគោលនយោបាយថាមពលរបស់ពួកគេ។
លោក Aleksandar Vucic បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក TV Pink ថា “ក្នុងអំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខ្ញុំបានបដិសេដចំពោះតម្លៃលៃឧស្ម័ន ៤០០ ដុល្លារក្នុង ១០០០ ម៉ែត្រគូបទេ”។ គាត់បានបន្ថែមថា បើក្នុងពេលឥឡូវនេះវិញ គាត់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះ “ដោយដៃទាំងពីរ”៕