បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាក្រុមហ៊ុនផលិតរថយន្តយក្ស Hyundai បានស្នើសុំឱ្យក្លឹប Chelsea នៅក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស ធ្វើការដកស្លាកយីហោរបស់ពួកគេចេញពីកីឡដ្ឋាន Stamford Bridge និងដៃអាវក្រុម បន្ទាប់ពីមានការដាក់ទណ្ឌកម្មទៅលើម្ចាស់ក្លឹបលោក Roman Abramovich ។
គួរបញ្ជាក់ថាក្រុមហ៊ុនដែលបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំជាមួយក្លឹប Chelsea ក្នុងឆ្នាំ ២០១៨ បានធ្វើការស្នើរសុំ បន្ទាប់ពីមានការដាក់ទណ្ឌកម្មលើពាណិជ្ជកររុស្ស៊ីលោក Abramovich កាលពីថ្ងៃព្រហស្បតិ៍៕