មហាសេដ្ឋី​រុ​ស្ស៊ី​ព្រមាន​ពី​ការ​ត្រលប់​ទៅ​ថ្ងៃ​សោកនាដកម្ម​នៃ​បដិវត្ត Bolshevik ឆ្នាំ​១៩១៧ ប្រសិនជា​រុ​ស្ស៊ី​ធ្វើ​រឿង​នេះ​មែន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​មហាសេដ្ឋី​លំដាប់​ទី​ពីរ​របស់​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ប៉ូ​តានី​ន បាន​និយាយ​ប្រឆាំង​នឹង​គំនិត​នៃ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​សាជីវកម្ម​យក្ស​បរទេស ដែល​បាន​សម្រេចចិត្ត​ចាក​ចេញពី​ប្រទេស​។ លោក​បាន​និយាយ​ថា សកម្មភាព​បែប​នេះ​អាច​នាំ​ប្រទេស​ជាតិ​ត្រឡប់​ទៅ​ថ្ងៃ​សោកនាដកម្ម​នៃ​បដិវត្ត Bolshevik ឆ្នាំ​១៩១៧​។

មហាសេដ្ឋី​លំដាប់​ទី​ពីរ​របស់​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ប៉ូ​តានី​ន ជា​ប្រធាន និង​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ជាងគេ​របស់ Norilsk Nickel ដែល​ជា​អ្នក​ផលិត palladium និង nickel ថ្នាក់ខ្ពស់​លំដាប់​លេខ​មួយ​របស់​ពិភពលោក បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​រុ​ស្ស៊ី​ឆ្លើយ​តប​ដោយ​ការ​អនុវត្ត​ជាក់ស្តែង​ចំពោះ​ភាព​ឯកោ​របស់​ខ្លួន​ពី​សេដ្ឋកិច្ច​ពិភពលោក​៕