បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាមានគ្រាប់រ៉ុក្កែតជាច្រើនត្រូវបានគេរាយការណ៍ថាបានវាយប្រហារនៅតំបន់មួយក្នុងទីក្រុង Erbil ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្បែរបរិវេណស្ថានទូតរបស់សហរដ្ឋអាមេរិក។ ក្រុង Erbil គឺជារដ្ឋធានីនៃតំបន់ Kurdistan ពាក់កណ្តាលស្វយ័ត។
តាមរយៈវីដេអូដែលបានចែករំលែកលើអ៊ីនធឺណិតបានបង្ហាញពីការផ្ទុះជាបន្តបន្ទាប់ដែលកក្រើកតំបន់នោះ។ ការវាយប្រហារជាក់ស្តែងបានឆាបឆេះជាច្រើនកន្លែង ហើយអាចមើលឃើញផ្សែងហុយចេញពីកន្លែងកើតហេតុទៀតផង។
ក្នុងនោះទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ាក់ថា យ៉ាងហោចណាស់មានកាំជ្រួចចំនួន ១២គ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅកាន់តំបន់នោះ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបានរាយការណ៍ថា មិនមានការខូចខាតសម្ភារៈចំពោះការវាយប្រហារនោះទេ៕
#pt: Video released by local sources in #Erbil appear to show rockets impacting the ground: pic.twitter.com/COul9Bun35
— Charles Lister (@Charles_Lister) March 12, 2022