បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានកងទ័ពរុស្ស៊ីថាពួកគេនឹងត្រូវប្រឈមមុខការប្រយុទ្ធរហូតដល់ស្លាប់ ប្រសិនជានៅតែចង់បានទីក្រុងគៀវ។
ក្នុងនោះលោក បន្ថែមថា “ប្រសិនបើពួកគេ (កងទ័ពរុស្ស៊ី) សម្រេចចិត្តទម្លាក់គ្រាប់បែក និងចង់លុបបំបាត់ប្រវត្តិសាស្ត្រនៃតំបន់នេះ…ចង់បំផ្លាញពួកយើងទាំងអស់គ្នា ហើយក្រោយមកពួកគេ ចូលក្នុងរដ្ឋធានីគៀវ ហើយបើទាំងនេះជាវត្ថុបំណងរបស់ពួកគេ នោះទុកឱ្យពួកគេចូលមកចុះ ប៉ុន្តែពួកគេនឹងត្រូវរស់នៅលើទឹកដីនេះតែម្នាក់ ឯង”៕