ឃាត់​ម៉ូតូ​កែ​ឆ្នៃ​បំពង​ស៊ី​ម៉ាំង​ប្រែ​ន ធ្វើការ​អប់រំ និង​អោយ​ម្ចាស់​យក​របស់​ដើម មក​ប្តូរ​នៅ​មុខ​សមត្ថកិច្ច

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥:០០​នាទី ដោយ​អនុវត្ត​តាម​ការ​ណែនាំ និង​បទបញ្ជា​ជា​ប្រចាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ផ្នែក​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់​ម្ចាស់​ម៉ូតូ​កែ​ឆ្នៃ​បំពង​ស៊ី​ម៉ាំង​ប្រែ​ន​ខុស​បច្ចេកទេស ចំនួន​០៥​នាក់ ដែល​ធ្វើ​ឲ្យ​មាន​សម្លេង​ខ្លាំង រំខាន​ដល់​អ្នក​ដទៃ ដោយ​បាន​ធ្វើការ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​តាម​ច្បាប់ ហើយ​តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​យក​របស់​ដើម មក​ប្តូរ​នៅ​មុខ​សមត្ថកិច្ច ទើប​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ