បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergey Ryabkov បានព្រមានថា យោធារុស្ស៊ីនឹងធ្វើការវាយប្រហារលើ ក្បួនដឹកជញ្ជូនអាវុធដែលក្រុមប្រទេសលោកខាងលិចនាំគ្នា ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។
លោក Sergey Ryabkov បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Channel One ថា “យើងបានព្រមានសហរដ្ឋអាមេរិករួចហើយថា ការបញ្ជូនសព្វាវុធពីប្រទេសមួយចំនួនឱ្យទៅអ៊ុយក្រែន ដែលជាសកម្មភាពផ្តួចផ្តើមឡើងដោយទីក្រុងវ៉ាស៉ីនតោន គឺមិនត្រឹមជាទង្វើដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឱ្យក្បួនដឹកជញ្ជូនអាវុធទាំងនេះ ក្លាយជាគោលដៅស្របច្បាប់ សម្រាប់ការវាយប្រហារផងដែរ”៕