អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចរចា​នឹង​រុ​ស្ស៊ី ខណៈ​អ៉ី​ស្រា​អែ​ល​ធ្វើ​ជា​អ្នក​រៀបចំ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​បង្ហាញ​អំពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចរចា​ជាមួយនឹង​រុ​ស្ស៊ី ដោយ​ក្នុង​នោះ​លោក​បាន​ស្នើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​ជួយ​រៀបចំ​។

លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​ថ្លែង​ថា “​ក្រុម​អ្នកតំណាង​អ៊ុយ​ក្រែ​ន​និង​រុ​ស្ស៉ី កំពុង​ពិភាក្សា​គ្នា​លើ​បញ្ហា​មួយ​ចំនួន និង​មិនមែន​គ្រាន់តែ​ដាក់​ការ​កំណត់​ទាមទារ ទៅ​វិញ​ទៅ​មក​ឡើយ​”​។

លោក​បន្ថែម​ថា តាម​រយៈ​ការ​ជជែក​តាម​ទូរស័ព្ទ​ជាមួយ នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល លោក Naftali Bennett ផង​ដែរ ដោយ​កំឡុង​ជំនួប​នោះ លោក​បាន​បង្ហាញ​ជំហរ​ថា កិច្ច​ពិភាក្សា​ជាន់ខ្ពស់​ជាមួយ​រុ​ស្ស៉ី គួរ​ត្រូវធ្វើ​ឡើង​នៅ​ដែនដី​អ​ព្យា​ក្រឹត្យ ដូច្នេះ​ហើយ​លោក​បាន​ស្នើ​ឱ្យ​លោក Naftali ជួប​រៀបចំ​កិច្ចចរចា​សន្តិភាព នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​៕