បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសថា ប្រទេសអ៊ុយក្រែនត្រូវការអាវុធប្រឆាំងយន្តហោះកំឡុងពេលការវាយលុករបស់រុស្ស៊ីដែលកំពុងបន្ត។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបន្ថែមថាទីក្រុង គៀវ បានស្វែងរកនៅទីកន្លែងដែឡអាចទិញសព្វាវុធប្រឆាំងយន្តហោះបែបនេះបាន។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា “យើងត្រៀមខ្លួនជាស្រេចដើម្បីទិញ [ប្រព័ន្ធទាំងនេះ] យើងត្រៀមខ្លួនរួចជាស្រេចក្នុងការខ្ចីប្រាក់ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីដកប្រាក់ចុងក្រោយពីកញ្ចប់ថវិការបស់យើង ហើយនឹងផ្តល់ឱ្យទិញភ្លាមៗ”៕