Home ព័ត៌មានអន្តរជាតិ YouTube ប្រកាស​បិទ Channel ប្រព័ន្ធ​ផ្សព្វផ្សាយ និង Monetization នៅ​ប្រ​ទេ​រុ​ស្ស៊ី

YouTube ប្រកាស​បិទ Channel ប្រព័ន្ធ​ផ្សព្វផ្សាយ និង Monetization នៅ​ប្រ​ទេ​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២​កន្លង​មក បានអោយ​ដឹង​ថា YouTube ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុនមេ​របស់ Google ឈ្មោះ Alphabet បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​បិទ​ការ​ចូល​ទៅ​កាន់​បណ្តាញ “​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុ​ស្ស៊ី​” នៅ​ទូ​ទាំង​ពិភពលោក និង​រារាំង​ការ​រក​ប្រាក់​ទាំងអស់​នៅ​លើ​វេទិកា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​។

YouTube បាន​បញ្ជាក់​ថា​វេទិកា​ចែករំលែក​វី​ដេ​អូ​ចង់​ដក​ចេញ​នូវ​ខ្លឹមសារ “​បដិសេធ កាត់​បន្ថយ ឬ​ធ្វើ​ឱ្យ​តិច​តូច​នូវ​ព្រឹត្តិការណ៍​ហិង្សា​ដែល​មាន​ឯកសារ​ត្រឹមត្រូវ​” ដែល​វា​ផ្ទុយ​នឹង​គោលការណ៍​ណែនាំ​របស់​ស្ថាប័ន​ខ្លួន​។

ការ​លើក​ឡើង​នេះ គឺ​សំដៅ​ទៅ​លើ​ខ្លឹមសារ “​អំពី​ការ​លុកលុយ​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ដែល​បំពាន​គោលការណ៍​របស់​ខ្លួន​”៕

Previous articleឥណ្ឌា​ចេញ​មក​សុំ​ទោស រឿង​បាញ់​មី​ស៊ី​ល​ច្រឡំ​ធ្លាក់​ចូល​ដី​ប៉ា​គី​ស្ថាន
Next articleអា​មេ​រិ​ក​មិន​ហ៊ាន​ឃាត់​ប្រជាជន​ខ្លួន ទៅ​អ៊ុយ​ក្រែ​ន​ដើម្បី​ប្រយុទ្ធ​នឹង​រុ​ស្ស៊ី​នោះ​ទេ​! ប៉ុន្តែ​គ្រាន់តែ​…