ឥណ្ឌា​ចេញ​មក​សុំ​ទោស រឿង​បាញ់​មី​ស៊ី​ល​ច្រឡំ​ធ្លាក់​ចូល​ដី​ប៉ា​គី​ស្ថាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២​ម្សិលមិញ​នេះ បានអោយ​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​សេចក្តីថ្លែងការណ៍​ផ្លូវការ សុំ​ទោស​ទៅ​កាន់​ប្រទេស​ប៉ា​គី​ស្ថាន ក្រោយ​ការ​ច្រឡំ​បាញ់​មី​ស៉ី​ល​ធ្លាក់​ទៅ​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​។

ក្នុង​នោះ​ក្រសួងការពារជាតិ​ឥណ្ឌា បាន​បញ្ជាក់​ថា “​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២២ កំលុង​ការ​ពិនិត្យ​ថែទាំ​ជា​ប្រចាំ​មួយ បញ្ហា​បច្ចេកទេស​បាន​កើតឡើង ដែល​នាំ​ឱ្យ​មានការ​ច្រឡំ​បាញ់​មី​ស៉ី​ល ហើយ​មី​ស៉ី​ល​នោះ បាន​ធ្លាក់​ទៅ​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​។ ខណៈ​ឧប្បត្តិ​ហេតុនេះ​គឺ​គួរ​ឱ្យ​សោកស្តាយ​មែនទែន​នោះ វា​ក៏​ជា​រឿង​ធូរស្រាល​ក្នុង​ចិត្ត​ផង​ដែរ ដែល​ពុំ​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់ ឬ​បាត់បង់​ជីវិត​”៕