អា​មេ​រិ​ក​មិន​ហ៊ាន​ឃាត់​ប្រជាជន​ខ្លួន ទៅ​អ៊ុយ​ក្រែ​ន​ដើម្បី​ប្រយុទ្ធ​នឹង​រុ​ស្ស៊ី​នោះ​ទេ​! ប៉ុន្តែ​គ្រាន់តែ​…

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា អា​មេ​រិ​ក​មិន​មាន​ផែនការ​តាមដាន​ប្រជាជន​របស់​ខ្លួន ដែល​ស្ម័គ្រចិត្ត​ទៅ​ជួយ​អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើការ​ប្រយុទ្ធ​នឹង​រុ​ស្ស៊ី​នោះ​ទេ​។ គ្រាន់តែ​ព្រមាន​អំពី​ហេតុការណ៍​ដែល​អាច​កើតឡើង​នៅ​ពេល​នោះ ដែល​មាន​ដូច​ជា “​ការ​ចាប់ខ្លួន ឬ​បាត់បង់​ជីវិត​”​។

លោក Ned Price អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក ដែល​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៏​នេះ បាន​បញ្ជាក់​ថា​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស មិន​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​នៅ​ក្រសួងការបរទេស តាម​មធ្យោបាយ​ណាមួយ​នោះ​ទេ ដូច្នេះ​ពួក​គេ​ក៏​មិន​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​ដែរ​៕