អា​មេ​រិ​ក ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​មួយទៀត ដើម្បី​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​លើ​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២​កន្លង​មក​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ សហរដ្ឋអាមេរិក បាន​ធ្វើការ​ហាមឃាត់​មិន​អោយ​ជួញដូរ​​រូបិយប័ណ្ណ​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ក្នុង​រូបភាព​ណា​ក៏​ដោយ ដែល​នេះ​ចាប់​ទុកជា​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​រុ​ស្ស៊ី​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

កត្តា​មួយ​នេះ​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​រុ​ស្ស៊ី ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ដ៏​សំខាន់ ដោយសារ​កិច្ចសន្យា​ប្រេង​ភាគច្រើន​ត្រូវ​បាន​ទូទាត់​ជា​រូបិយប័ណ្ណ​អា​មេ​រិ​ក​៕