បរទេស៖ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន RT នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាបណ្តាញសង្គម Instagram បានចេញមកថ្កោលទោសចំពោះការសម្រេចចិត្តបិទបណ្តាញរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ពីសំណាក់រដ្ឋាភិបាលប្រទេសនេះ។ ហើយក្នុងនោះក៏បានបញ្ជាក់ថា វាបានធ្វើអោយប៉ះពាល់ដល់ប្រជាជនរុស្ស៊ីរាប់លាននាក់។
លោក Adam Mosseri ប្រធានបណ្តាញសង្គម Instagram បានចេញមកថ្លែងកាលពីថ្ងៃសុក្រថា “នៅថ្ងៃច័ន្ទ Instagram នឹងត្រូវបានបិទនៅក្នុងប្រទេសរុស្ស៊ី។ ការសម្រេចចិត្តនេះនឹងធ្វើអោយប្រជាជនរុស្ស៊ី ៨០ លាននាក់កាត់ផ្តាច់ពីអ្នកដទៃ និងជុំវិញពិភពលោក ដោយសារតែ 80% នៃប្រជាជននៅក្នុងប្រទេសរុស្ស៊ីតាមដានគណនី Instagram នៅខាងក្រៅប្រទេសរបស់ពួកគេ។ នេះគឺខុស”៕