បាត់ដំបង ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩និង១០នាទីព្រឹក ត្រង់ចំណុចក្រុមទី៣ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការ បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៩២ ដប.ចខ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់លោក យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ។
ប្រតិបត្តិការនេះ កម្លាំងបានចាប់ខ្លួនឈ្មោះ ហួត ហៀ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន ប្រព្រឹតនៅចំណុចភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៩ ។
នាពេលនេះ ពិរុទ្ធជនខាងលើត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ