បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាលោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតី Recep Tayyip Erdogan បានបញ្ជាក់ថាទួរគីគ្មានគម្រោងដាក់ទណ្ឌកម្មលើរុស្ស៊ីឡើយ។
ការលើកឡើងបែបនេះ ត្រូវបានលោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតី បាននិយាយបញ្ជាក់តាមទូរទស្សន៍ TRT Haber TV របស់ប្រទេសទួរគីកាលពីថ្ងៃសុក្រប្រទេសតួកគីនឹងចង់ជៀសវាងនូវផលប៉ះពាល់អវិជ្ជមានណាមួយសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ដែលជាលទ្ធផលនៃវិធានការដាក់ទណ្ឌកម្ម៕