Home ព័ត៌មានអន្តរជាតិ រុ​ស្ស៊ី​មាន​បំណង បំពាក់អាវុធ​ដែល​យក​បាន​ពី​អ៊ុយ​ក្រែ​ន ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​រដ្ឋ​ Donetsk និង Lugansk

រុ​ស្ស៊ី​មាន​បំណង បំពាក់អាវុធ​ដែល​យក​បាន​ពី​អ៊ុយ​ក្រែ​ន ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​រដ្ឋ​ Donetsk និង Lugansk

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្ស៊ី​លោក Sergey Shoigu បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​រុ​ស្ស៊ី​គួរតែ​បំពាក់អាវុធ​ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​សាធារណរដ្ឋ​ដែល​បំបែក​ចេញពី Donetsk និង Lugansk ជាមួយនឹង​អាវុធ​ដែល​ចាប់​បាន​ពី​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្ស៊ី​លោក Sergey Shoigu បាន​បន្ថែម​ថា យើង​បាន​ប្រមូល​អាវុធ​ពី​អ៊ុយ​ក្រែ​ន​ជា​ច្រើន រួម​ទាំង​រថក្រោះ រថពាសដែក អាវុធ​ធុន​តូច​គ្រប់​ប្រភេទ​ក្នុង​បរិមាណ​ច្រើន [​និង​] កាំភ្លើង​ធំ​។ យើង​ក៏​មាន Javelin និង Stinger ជា​ច្រើន​ផង​ដែរ​៕

Previous articleHacker អា​មេ​រិ​ក​ព្យាយាម​ប្រើប្រាស់​អា​ស័​យ​ដ្ឋា​ន​នៅ​ចិន ដើម្បី​វាយប្រហារ​ទៅ​រុ​ស្ស៊ី និង​បេឡា​រុស
Next articleអង់គ្លេស​សម្រេច​ដាក់​ទណ្ឌកម្ម​មន្ត្រី​រុ​ស្ស៊ី ៣៨៦​នាក់ ក្រោយ​បាន​បោះ​ឆ្នោត​ទទួលស្គាល់​រដ្ឋ​បំបែក​ខ្លួន​ពី​អ៊ុយ​ក្រែ​ន