Hacker អា​មេ​រិ​ក​ព្យាយាម​ប្រើប្រាស់​អា​ស័​យ​ដ្ឋា​ន​នៅ​ចិន ដើម្បី​វាយប្រហារ​ទៅ​រុ​ស្ស៊ី និង​បេឡា​រុស

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ក្រុម Hacker អា​មេ​រិ​កបាន​ធ្វើការ​គ្រប់គ្រង​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ប្រើប្រាស់​ពួក​វា​ដើម្បី​ធ្វើការ​វាយលុក​តាម​អ៊ីនធឺណិត​ប្រឆាំង​នឹង​គោលដៅ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និងបេឡា​រុស្ស​។

ក្ន​ង​នោះ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​របស់​ចិន បាន​អះអាង​ថា អាជ្ញាធរ​អ៊ីនធឺណិត​របស់​ប្រទេស​ចិន​បាន​ចាប់ផ្តើម​រក​ឃើញ​សកម្មភាព​វាយប្រហារ​បែប​នេះ​នៅ​ចុងខែ​កុម្ភៈ​។ យោង​តាម​របាយការណ៍ អ៊ី​ន​ធឺ​ណេ​តរបស់​ប្រទេស​នេះ​ស្ថិត​នៅ​ក្រោម​ការ​វាយប្រហារ “​ឥត​ឈប់​ឈរ​” ពី​បរទេស​ចាប់តាំងពី​ពេល​នោះ​មក​។

ទីភ្នាក់ងារ​ព័ត៌មាន​ដោយ​ដកស្រង់​សម្តី​មន្ត្រីដដែរ បាន​បង្ហាញ​ថាការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ភាគច្រើន​ត្រូវ​បាន​រក​ឃើញ​ថា​មា​នទី​តាំងនៅ​សហរដ្ឋអាមេរិក​ ដោយ​មាន​អាសយដ្ឋាន IP ដល់ទៅ​ចំនួន 10 នៅ​ក្នុង​រដ្ឋ​ញូ​វ​យ៉​ក​តែ​ម្នាក់ឯង​៕