Home ព័ត៌មានអន្តរជាតិ អង់គ្លេស​សម្រេច​ដាក់​ទណ្ឌកម្ម​មន្ត្រី​រុ​ស្ស៊ី ៣៨៦​នាក់ ក្រោយ​បាន​បោះ​ឆ្នោត​ទទួលស្គាល់​រដ្ឋ​បំបែក​ខ្លួន​ពី​អ៊ុយ​ក្រែ​ន

អង់គ្លេស​សម្រេច​ដាក់​ទណ្ឌកម្ម​មន្ត្រី​រុ​ស្ស៊ី ៣៨៦​នាក់ ក្រោយ​បាន​បោះ​ឆ្នោត​ទទួលស្គាល់​រដ្ឋ​បំបែក​ខ្លួន​ពី​អ៊ុយ​ក្រែ​ន

0

បរទេស​៖ កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២​កន្លង​មក សារព័ត៌មាន RT បាន​ចេញផ្សាយ​ថា​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិក ៣៨៦ នៃ​រដ្ឋ​ឌូ​ម៉ា​របស់​រុ​ស្ស៊ី​។

ការ​ដាក់​ទណ្ឌកម្ម​នេះ ដោយសារ​តែ​សមាជិក​សភា​ទាំង​អស់នោះ​បាន​បោះ​ឆ្នោត​សម្រាប់​ការ​ទទួលស្គាល់​អធិបតេយ្យភាព​នៃ​សាធារណរដ្ឋ​ដែល​បែកបាក់​របស់​អ៊ុយ​ក្រែ​ន Lugansk និង Donetsk ។ ក្រសួងការបរទេស​អង់គ្លេស​បាន​និយាយ​ថា ការ​ទទួលស្គាល់​ជា​ផ្លូវការ​របស់​ទីក្រុង​មូ​ស្គូ​ចំពោះ​សាធារណរដ្ឋ​ទាំង​ពីរ​បាន​បម្រើ​ជា “​លេស​” សម្រាប់​ការ​វាយលុក​របស់​រុ​ស្ស៊ី​ជា​បន្តបន្ទាប់​។

ក្នុង​នោះ​លោក​រដ្ឋមន្ត្រី​ការ​បរទេស Liz Truss បាន​និយាយ​ដោយ​ប្រកាស​អំពី​កញ្ចប់​ទណ្ឌកម្ម​នេះ​ថា យើង​នឹង​មិន​បោះបង់​សម្ពាធ​នោះ​ទេ ហើយនឹង​បន្ត​រឹត​បន្តឹង​លើ​សេដ្ឋកិច្ច​រុ​ស្ស៊ី តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​៕

Previous articleរុ​ស្ស៊ី​មាន​បំណង បំពាក់អាវុធ​ដែល​យក​បាន​ពី​អ៊ុយ​ក្រែ​ន ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​រដ្ឋ​ Donetsk និង Lugansk
Next articleរុ​ស្ស៊ី​ទុក​ពេល ៤៨​ម៉ោង​! មុន​នឹង​បិទ​បណ្តាញ​សង្គម​មួយ​នេះ​ពី​ប្រទេស​ខ្លួន