រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​ទៅ​ដល់​ទួ​រ​គី​ដើម្បី​រៀបចំ​ពិភាក្សា

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក Sergey Lavrov និង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​ទៅ​ដល់​ប្រទេស​ទួ​រ​គី ដើម្បី​ធ្វើការ​សម្របសម្រួល​កិច្ចចរចា​រវាង​អ្នកការទូត​កំពូល​នៃ​ប្រទេស​រៀង​ៗ​ខ្លួន​។

ក្រសួងការបរទេស​របស់​ទីក្រុង​មូ​ស្គូ បាន​បញ្ជាក់​ថា លោក Sergey Lavrov គ្រោង​នឹង​ចេញដំណើរ​ទៅ​កាន់​ទីក្រុង Antalya នៃ​ប្រទេស​ទួ​រ​គី នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​លោក Dmytro Kuleba បាន​មក​ដល់​សម្រាប់​ការ​ចរចា​សន្តិភាព ដែល​កំណត់​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​សណ្ឋាគារ Regnum Carya៕