បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្រុមហ៊ុនផលិតថ្នាំជក់ធំជាងគេមួយរបស់ពិភពលោក Philip Morris International (PMI) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងកាត់បន្ថយបរិមាណផលិតកម្ម និងផ្អាកការវិនិយោគដែលបានគ្រោងទុកនៅក្នុងប្រទេសរុស្ស៊ី ចំពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរក្របខ័ណ្ឌច្បាប់។
សេចក្តីប្រកាសនេះ ធ្វើឡើងនៅពេលដែលធុរកិច្ចអន្តរជាតិធំៗកំពុងដកខ្លួនចេញពីប្រទេសរុស្ស៊ី ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញការវាយលុកយោធារបស់ខ្លួននៅអ៊ុយក្រែន៕