McDonald សម្រេច​បិទ​ហាង ៨៥០​កន្លែង​នៅ​រុ​ស្សី ខណៈ​បុគ្គលិក​ខ្លួន​ទាំងអស់​នៅ​តែ​ទទួល​ប្រាក់​ឈ្នួល​ធម្មតា

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២២​កន្លង​មកនេះ​បានអោយ​ដឹង​ថា ក្រុមហ៊ុន McDonald’s Corp. បាន​ស​ម្រ​ច​ចិត្ត​បិទ​បណ្តោះអាសន្ន​នៅ​ហាង​របស់​ខ្លួន​ចំនួន ៨៥០​កន្លែង​ក្នុង​ប្រទេស​រុ​ស្ស៊ី ក្រោយ​ក្រុមហ៊ុន​ទទួល​រង​ការ​រិះគន់​ថា​មិន​បាន​ព្រម​ចូលរួម​សកម្មភាព​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​លើ​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​អ្នក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ លោក Chris Kempczinski បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​សម្រេចចិត្ត​បិទ​បណ្តោះអាសន្ន​នៅ​ហាង​ចំនួន ៨៥០​ទីតាំង​ក្នុង​ប្រទេស​រុ​ស្ស៊ី ដែល​ក្នុង​នោះ​បុគ្គលិក ៦២០០០​នាក់ នៅ​តែ​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​ក្រុមហ៊ុន​ដ​ដែរ​។ ខណៈ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ ត្រូវ​បាន​បិទ​ហាង ១០០​កន្លែង ដោយ​បុគ្គលិក​ទទួល​បាន​ប្រាក់​ឈ្នួល​ធម្មតា​៕