បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃ៨ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ប្រព័ន្ធទូទាត់ប្រាក់របស់ជប៉ុន JCB បានសម្រេចចិត្តផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ក្រោយប្រទេសនេះបានទទួលទណ្ឌកម្មសេដ្ឋកិច្ចចំពេលប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន។
យោងតាមការបញ្ជាក់របស់ JCB បានអោយដឹងថា កាត់របស់ខ្លួនដែលចេញនៅប្រទេសរុស្ស៊ី នឹងមិនអាចប្រើប្រាស់បានចាប់ពីថ្ងៃទី១៤ ខែមីនា។ ដោយឡែកកាតដែលចេញនៅក្រៅប្រទេសរុស្ស៊ី ក៏មិនអាចយកមកប្រើប្រាស់លក្នុងប្រទេសមួយនេះបានដែរ។
មុននេះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ការគ្រប់គ្រងរបស់ក្រុមហ៊ុនកំពុងពិចារណាតែការផ្អាកប្រតិបត្តិការមួយផ្នែកប៉ុណ្ណោះ ដោយផ្តោតលើធនាគារដែលមាននៅក្នុងបញ្ជីទណ្ឌកម្មរួចហើយ៕