បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាប្រធានាធិបតីអ៊ុយក្រែន បង្ហាញអារម្មណ៍ពិតលែងចង់ចូលជាសមាជិក NATO។
លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងយ៉ាងនេះ នៅក្នុងបទសម្ភាស៍ជាមួយនឹងទូរទស្សន៍អាមេរិក ABC News។ ក្នុងនោះលោកបានបញ្ជាក់អំពីបំណងនឹងបើក កិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងតំបន់គ្រីមេ រួមទាំងតំបន់ដូណេត (Donetsk) និងលូហ្កាន់ (Lugansk)៕