ចិន​ចេញ​មុខ ជួយ​ជំរុញ​កិច្ចចរចា​សន្តិភាព​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CGTN នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក Wang Yi បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ចិន​នឹង​ដើរតួ​នាទី​ស្ថាបនា​ក្នុង​ការ​ជំរុញ​កិច្ចចរចា​សន្តិភាព​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

លោក Wang បាន​និយាយ​ថា “​ប្រទេស​ចិន​បាន​ត្រៀមខ្លួន​ដើម្បី​បន្ត​ដើរតួ​ក្នុង​ន័យ​ស្ថាបនា ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា​ដើម្បី​សន្តិភាព និង​ធ្វើការ​រួម​គ្នា​ជាមួយ​សហគមន៍​អន្តរជាតិ នៅ​ពេល​ដែល​ចាំបាច់​ដើម្បី​អនុវត្ត​ការ​សម្របសម្រួល ។

លោក បាន ថ្លែង ដូច្នេះ នៅ ក្នុង សន្និសីទ សារព័ត៌មាន នៅ ក្រៅ សម័យ ប្រជុំ លើក ទី ៥ នៃ សភា តំណាង ប្រជាជន ជាតិ នីតិកាល ទី ១៣៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា