ក្រុមហ៊ុន​អា​មេ​រិ​កមួយ​ប្រកាស​ថា​មិន​ផ្អាក​សកម្មភាព​នៅ​រុ​ស្ស៊ី​នោះ​ទេ គ្រាន់តែ​កាត់​បន្ថយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ក្រុមហ៊ុន Procter & Gamble (P&G) បាន​ប្រកាស​ថា ខ្លួន​នឹង​កាត់​បន្ថយ​ចំនួន​ផលិតផល​ដែល​បាន​លក់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​បញ្ឈប់​ការ​វិនិយោគ​ថ្មី​ទាំងអស់​នៅ​ក្នុង​ប្រទេស​មួយ​នេះ ប៉ុន្តែ​មិន​ដកខ្លួន​ចេញពី​ទីផ្សារ​រុ​ស្ស៊ី​ទាំងស្រុង​នោះ​ទេ​។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​បុគ្គលិក​កាលពី​ថ្ងៃ​ច័ន្ទ លោកនាយក​ប្រតិបត្តិ Jon Moeller បាន​និយាយ​ថា P&G នឹង “​បន្ត​គាំទ្រ​” ប្រជាជន​រុ​ស្ស៊ី និង​បុគ្គលិក​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ថា​ជម្លោះ​របស់​រុ​ស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន និង​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​រុ​ស្ស៊ី​ពី​សំណាក់​លោក​ខាងលិច នឹង​តម្រូវ​ឱ្យ​មាន ការ​អនុវត្ត “​ការ​ផ្លាស់​ប្តូរ​សំខាន់​ៗ​ភ្លាម​ៗ និង​ទាន់​ពេលវេលា​” ។

លោក Jon Moeller បាន​បន្ថែម​ថា “​យើង​បាន​បញ្ឈប់​ការ​វិនិយោគ​នៅ​ដើមទុន​ថ្មី​ទាំងអស់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ហើយ​កំពុង​ផ្អាក​គ្រប់ការ​ផ្សាយពាណិជ្ជកម្ម និង​ការ​ផ្សព្វផ្សាយ​”៕