បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ទីភ្នាក់ងារស៊ើបការយោធារបស់អ៊ុយក្រែន បានបញ្ជាក់ថាមេបញ្ជាការជាន់ខ្ពស់របស់រុស្ស៊ី ថ្នាក់ឧត្តមសេនីយ៏ ម្នាក់ទៀត ទើបត្រូវបានសម្លាប់នៅក្បែរទីក្រុងខាគីវ។
ប្រភពដដែរបន្តទៀតថា ឧត្តមសេនីយ៍ទោ Vilay Gerasimov ដែលជាមេបញ្ជាការរងទី១ នៃកងអង្គភាពទី៤១ របស់យោធារុស្ស៊ី ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទសប្តាហ៏នេះ។ ក្នុងនោះមកដល់ពេលនេះ មេបញ្ជាការយោធារុស្ស៉ី២រូបហើយ ដែលត្រូវបានកងកម្លាំងអ៊ុយក្រែនសម្លាប់ ៕