Cryptocurrency បិទ​គណនី​របស់​រុ​ស្ស៊ី​ប្រមាណ ២៥០០០​គណនី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា Cryptocurrency Coinbase បាន​ប្រកាស​ពី​ការ​បិទ​នៅ​គណនី​រាប់​ពាន់​ដែល​ទាក់ទង​នឹង​ជនជាតិ​រុ​ស្សី​។ ក្នុង​នោះ​គេហទំព័រ Cryptocurrency Coinbase បាន​ប្តេជ្ញា​គាំទ្រ​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​លោក​ខាងលិច​លើ​រុ​ស្ស៊ី​។

ក្នុង​នោះ​ក្រុមហ៊ុន​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា “​ថ្ងៃនេះ Cryptocurrency Coinbase រារាំង​អាសយដ្ឋាន​ជាង 25,000 ទាក់ទង​នឹង​បុគ្គល ឬ​អង្គភាព​របស់​រុ​ស្ស៊ី​ដែល​យើង​ជឿ​ថា​កំពុង​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់ ដែល​ភាគច្រើន​យើង​បាន​កំណត់​អត្តសញ្ញាណ​តាម​រយៈ​ការ​ស៊ើបអង្កេត​សកម្ម​ផ្ទាល់​របស់​យើង​”៕