ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្រមាន​ថា​រុ​ស្ស៊ី នឹង​មិន​បញ្ឈប់​សង្គ្រាម​ត្រឹម​អ៊ុយ​ក្រែ​ន​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ព្រមាន​បណ្ដា​ប្រទេស​លោក​ខាងលិច​ថា​រុ​ស្ស៊ី​នឹង​មិន បញ្ឈប់​សង្គ្រាម​នៅ​ត្រឹម​អ៊ុយ​ក្រែ​ន​ឡើយ​។

ក្នុង​នោះ​លោក Volodymyr Zelensky បាន​បញ្ជាក់​ថា “​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​រុ​ស្ស៊ី​ធ្វើ​សកម្មភាព​ទាំងនេះ​បាន​ទេ​, រុ​ស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​, បាញ់​ផ្លោង​មី​ស៊ី​ល មក​លើ​ពួក​យើង និង​បញ្ជូន​ឧទ្ធម្ភាគចក្រ​, យន្តហោះ​ចម្បាំង​ជា​ច្រើន​។ គ្រាប់​មី​ស៊ី​ល​បាន​វាយប្រហារ​សំណង់​ស៊ី​វិល រួម​ទាំង​សាកលវិទ្យាល័យ និង​គ្លីនិក​កុមារ ប្រសិនបើ​ពួក​គេ​បាញ់​ផ្លោង​មី​ស៊ី​ល យើង​គ្មាន ជម្រើស​អ្វី​ក្រៅពី​ការ​បាញ់​ទម្លាក់​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​របស់​យើង​”៕