Chelsea ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍លើខ្សែបម្រើស្លាបរបស់ RB Leipzig កីឡាករ Christopher Nkunku សម្រាប់រដូវកាលក្រោយ។ ក្លឹបយក្សនៅ Premier League កំពុងរៀបចំសម្រាប់ផែនការរដូវក្តៅដ៏ធំមួយ ជាមួយនឹងម្ចាស់ថ្មីដែលមានសក្តានុពលក្នុងការដឹកនាំក្លឹប។
Nkunku មានទម្រង់លេងល្អក្នុងរដូវកាលនេះ គាត់រកបាន ២៥ គ្រាប់និង ១៣ assists ក្នុង ៣៧7 ប្រកួតនៅរដូវកាលនេះ ហើយវាបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើន រួមទាំងក្រុមតោខៀវផងដែរ។
Foot Mercato បានរាយការណ៍ថាគ្រូបង្វឹកក្រុមតោខៀវលោក Thomas Tuchel បានតាមដានកីឡាករសញ្ជាតិបារាំងរូបនេះ អស់រយៈពេលជាយូរមកហើយ ហើយនឹងធ្វើការផ្លាស់ប្តូរមកកាន់ទឹកដី Stamford Bridge នៅរដូវក្តៅនេះ។
បញ្ជាក់ផងដែរថាកីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករដ៏ភ្លឺស្វាងម្នាក់ក្នុងក្របខ័ណ្ឌ Bundesliga៕