បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា តម្លៃឧស្ម័ននៅអឺរ៉ុបបានហក់ឡើងយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ដោយឡើងដល់ជាង ៣៦០០ ដុល្លារក្នុងមួយម៉ែត្រគុប ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
នេះបើយោងតាមទិន្នន័យពីការផ្លាស់ប្តូរ ICE របស់ទីក្រុងឡុងដ៍ បានអោយដឹងថាតម្លៃឧស្ម័នបានកើនឡើងដល់ទៅ ៣៦០០ ដុល្លារក្នុង ១០០០ ម៉ែត្រគូប ឬជាង ៣០០ ដុល្លារក្នុងមួយមេហ្គាវ៉ាត់ម៉ោងក្នុងលក្ខណៈគ្រួសារ៕