ក្រុមហ៊ុន Shell ប្រកាស​បរិច្ចាគ​ប្រាក់​ចំណេញ ពី​ការ​ទិញ​ប្រេង​ឆៅ​រុ​ស្ស៊ី ទៅ​អោយជ​ន​ភៀសខ្លួន​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ក្រុម Shell បាន​ប្រកាស​ពី​គម្រោង​បរិច្ចាគ​ប្រាក់​ចំណេញ​របស់​ខ្លួន ដែល​បាន​ទិញ​ប្រេង​ឆៅ​ពី​រុ​ស្ស៊ី​នៅ​លើក​ចុង​ក្រោយបង្អស់​របស់​ខ្លួន ដល់​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​។

ការ​សម្រេចចិត្ត​នេះ បាន​ធ្វើ​ឡើង​ក្រោយ​មានការ​រិះគន់​ពី​សំណាក់​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba ។

ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម Twitter ផ្លូវការ​របស់​ខ្លួន​ថា “​យើង​នឹង​ផ្តល់​ប្រាក់​ចំណេញ​ពី​ចំនួន​នៃ​ប្រេង​របស់​រុ​ស្ស៊ី​ដែល​យើង​ត្រូវ​ទិញ​ទៅ​ឱ្យ​មូលនិធិ​”៕