ទំហំ​ពាណិជ្ជកម្ម​ចិន និង​រុ​ស្ស៊ី កើនឡើង​ជិត ៤០% នៅ​ ២​ខែដើមឆ្នាំ​២០២២

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ទំហំ​ពាណិជ្ជ​រវាង​រុ​ស្ស៊ី និង​ចិន​ក្នុង​ឆ្នាំ​២០២២​នេះ មានការ​កើនឡើង​ដល់​ទៅ ៣៨.៥% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២១​កន្លង​មក ដែល​នេះ​ជា​ទិន្នន័យ​ចេញ​ដោយ​រដ្ឋបាល​គយ​របស់​ប្រទេស​ចិន​។

ដោយ​ក្នុង​នោះ​ចំណូល​ពាណិជ្ជកម្ម​ក្នុង​ខែមករា​ដល់​ខែកុម្ភៈ​បាន​កើន​ដល់ ២៦,៤៣​ពាន់​លាន​ដុល្លារ​។ ការ​នាំ​ចេញ​របស់​រុ​ស្ស៊ី​ទៅ​កាន់​ប្រទេស​ចិន នៅ ២​ខែ​ដើមឆ្នាំ​នេះ មាន​ទំហំ​ទឹកប្រាក់ ១៣.៨ ពាន់​លាន​ដុល្លារ ខណៈ​ពេល​ដែល​រុ​ស្ស៊ី​នាំ​ចូល​ទំនិញ និង​សេវាកម្ម​ពី​ប្រទេស​ចិន​មាន​តម្លៃ ១២.៦ ពាន់​លាន​ដុល្លារ កើនឡើង​ប្រចាំឆ្នាំ ៤១.៥%៕