Home ព័ត៌មានអន្តរជាតិ ធនាគារ​រុ​ស្ស៊ី​នឹង​ប្រើប្រាស់​សេវា UnionPay របស់​ចិន​វិញ ព្រោះ Mastercard និង Visa បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នៅ​រុ​ស្ស៊ី​ហើយ

ធនាគារ​រុ​ស្ស៊ី​នឹង​ប្រើប្រាស់​សេវា UnionPay របស់​ចិន​វិញ ព្រោះ Mastercard និង Visa បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នៅ​រុ​ស្ស៊ី​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT កាលពី​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២២​កន្លង​មកនេះ បានអោយ​ដឹង​ថា ធនាគារ​រុ​ស្ស៊ី​មួយ​ចំនួន​បាន​ប្រកាស​ធ្វើការ​ចាប់ផ្តើម​ចេញ​ប័ណ្ណ​ដោយ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ករ​កាត UnionPay របស់​ប្រទេស​ចិន​។

នេះ​គឺជា​ដំណោះស្រាយ​ភ្លាម​ៗ ក្រោយ ​Mastercard និង Visa បាន​បញ្ចប់​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​បាន​ផ្តាច់​ធនាគារ​របស់​ប្រទេស​ទាំង​អស់ពី​ប្រព័ន្ធ​ទូទាត់​របស់​ពួក​គេ​។ ប៉ុន្តែ​នៅ​ពេល​នេះ ពួក​គេ​អាច​ប្រើប្រាស់​កាត​ថ្មី​បាន ដើម្បី​ទូទាត់ និង​ដក​សាច់ប្រាក់​នៅ​បរទេស ព្រោះ​រុ​ស្ស៊ី​ធ្វើការ​ជាមួយនឹង UnionPay របស់​ប្រទេស​ចិន​៕

Previous articleRalf Rangnick និយាយ​បែប​នេះ​ទៅ​កាន់ Erik ten Hag
Next articleប៉ូ​លី​ស​រុ​ស្ស៊ី​ឃាត់ខ្លួន​មនុស្ស ៤៣០០​នាក់ ក្រោយ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សកម្មភាព​យោធា​លើ​អ៊ុយ​ក្រែ​ន